One Home One Library

ផ្ទះ១ បណ្ណាល័យ ១ One Home One Library ជាយុទ្ធនាកាលដែលបានផ្តួចផ្តើមចេញពីលោក អេង សៀកឡេង ម្ចាស់ផេក Light Up Your Life https://fb.watch/efW09ue0Yy/ តំណាងអោយមិត្តអ្នកអានជាច្រើនទៀត។ ពួកយើងមើលឃើញពីគុណតម្លៃរបស់សៀវភៅមួយក្បាលនេះ ដូច្នេះគោលបំណង់ ផ្ទះ១ បណ្ណាល័យ ១ One Home One Library គឺជាយុទ្ធនាកាលបំផុសបំផុលអោយបានដល់ដៃកូនខ្មែរគ្រប់រូបបានអាន សៀវភៅគ្មាននរណាកើតមកក្រទេ ។

គោលគំនិត ផ្ទះ១ បណ្ណាល័យ ១ One Home One Library ៖ ទី១៖ ផ្ទះ១ គួរតែមានបណ្ណាល័យ១ ទី២៖ ចាប់ផ្តើមពីសៀវភៅ១ក្បាល ដែលមានស្រាប់ រឺ សៀវភៅគ្មាននរណាកើតមកក្រទេ ទី៣៖ ដើម្បីទទួលបានប្រយោជន៍ពីការអានសៀវភៅ ត្រូវហានទិញ ហ៊ានវិនិយោគ ទី៤៖ កុំខ្ចីសៀវភៅគេ រឺកុំអោយគេខ្ចីសៀវភៅ បើអាចជូនជាកាដូរ ទី៥៖ បង្កើតពេលអានសៀវភៅ រឺទំលាប់អានសៀវភៅ

លោក អេង សៀកឡេង បានអានសៀវភៅ គ្មាននរណាកើតមកក្រទេ គាត់ទទួលបានអត្ថប្រយោជន៍ច្រើនមែនទែន សម្រាប់ជីវិតរបស់លោក។ ហើយនៅពេលបានជួបផ្ទាល់ជាមួយ ឯកឧត្តម វ៉េង សិរីវុឌ្ឍ អ្នកនិពន្ធ សៀវភៅ “គ្មាននរណាកើតមកក្រទេ ធ្វើអោយលោក អេង សៀកឡេង កាន់តែគោរពស្រលាញ់ ជំពាក់ចិត្តនូវភាពសាមញ្ញ ការលះបង់របស់ ឯកឧត្តម វ៉េង សិរីវុឌ្ឍ សម្រាប់ជាឧត្តមប្រយោជន៍ដល់យុវជនជំនាន់ក្រោយ។

Request to order the book